TOP NEWS: សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតសេនាធិការប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាតការរីករាលដាលជំងឺកូវីដ១៩

Posted By: RoogRog Robot | 13-Jun-2021 23:01:05

2021-06-13 09:50pm

(ភ្នំពេញ)៖ ជាមួយនឹងការចេញអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) រាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្កើតគណៈប្រចាំការមួយ ដែលជាសេនាធិការប្រចាំការ នៃគ.ប.ក ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាតការរីករាលដាលជំងឺកូវីដ១៩ ដែលមានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធាន ព្រមទាំងមានសមាសភាពសរុប១៩រូប។

តាមអនុក្រឹត្យបញ្ជាក់ឱ្យដឹងថា គណៈប្រចាំការដែលជាសេនាធិការប្រចាំការ នៃ គ.ប.ក មានភារកិច្ចដូចតទៅ៖

* ដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ * ដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃរបស់ គ.ប.ក. និងយន្តការនានាដែលចំណុះឱ្យ គ.ប.ក. ព្រមទាំងយន្តការពាក់ព័ន្ធផ្សេងទៀត លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ * ដឹកនាំ និងសម្របសម្រួលការរៀបចំ <<ផែនការយុទ្ធសាស្ត្រ>> ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបង្កើន ភាពម្ចាស់ការសំដៅធានាដល់និរន្តរភាពនៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃវិស័យ សង្គម-សេដ្ឋកិច្ច តាម <<គន្លងប្រក្រតីភាពថ្មី>>។ * ណែនាំ និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ របស់គណៈកម្មការនានាចំណុះឱ្យ គ.ប.ក. និងយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត * រាយការណ៍ផ្ទាល់ និងជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាល អំពីសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ និង * អនុវត្តការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល។

គណៈប្រចាំការនៃ គ.ប.ក. ក៏អាចមានសមាសភាពចូលរួមផ្សេងទៀត តាមការចាំបាច់។ សមាសភាព ជាក់ស្តែងរបស់គណៈប្រចាំការនៃ គ.ប.ក. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ប្រធានគណៈប្រចាំការនៃ គ.ប.ក. អាចអញ្ជើញរដ្ឋមន្ត្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំ តាមការចាំបាច់។

គណៈប្រចាំការនៃ គ.ប.ក. ប្រើប្រាស់គណៈប្រតិបត្តិរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាលេខាធិការដ្ឋានរបស់ខ្លួន៕

















News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...