ជូនដំណឹង! ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចាប់ផ្តើមនៅថ្ងៃស្អែក

Posted By: RoogRog Robot | 09-Jun-2021 15:52:27

2021-06-09 03:47pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្រ្ដីពាក់ព័ន្ធក្រោមឱវាទចុះពិនិត្យ និងសម្របសម្រួលកិច្ចដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកាចសាហាវកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលចាប់ផ្តើមឡើងចាប់ពីថ្ងៃស្អែក។

អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា មណ្ឌលចាក់វ៉ាក់សាំងចំនួន ០៥រួមមាន៖ សាលាបឋមសិក្សាហាំងង៉ោ, សាលាបឋមសិក្សាអនុវត្ត, សាលាបឋមសិក្សា-អនុវិទ្យាល័យចតុមុខ, សាលាបឋមសិក្សាព្រះនរោត្តម និង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីបងប្អូនប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងប្រកបដោយសុវត្ថិភាព។

រដ្ឋបាលខណ្ឌដូនពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងខណ្ឌដូនពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងតាមទីតាំងមណ្ឌលដែលរដ្ឋបាលខណ្ឌ និងក្រសួងសុខាភិបាលបានកំណត់ខាងលើ ជាពិសេសសូម បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលយកសេវាខាងលើ សូមប្រកាន់ភ្ជាប់វិធានការសុខាភិបាល <<៣កុំ ៣ការពារ>> និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងក្រោយពេលបានចាក់វ៉ាក់សាំងផងដែរ ដើម្បីធានាបានថាបងប្អូនទទួលបានវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាព៕












News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...