ក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ក្នុងស្រុកល្វាឯម ទទួលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្តកណ្តាល

Posted By: RoogRog Robot | 09-Jun-2021 16:47:11

2021-06-09 03:43pm

(កណ្តាល)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងស្រុកល្វាឯម សរុប៦៩នាក់។

លោក នុត ពុធដារ៉ា បានកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម របស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។

ក្នុងឱកាសនោះ លោកបានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១០០.០០០រៀលផងដែរ៕











News Source: www.freshnewsasia.com
LATEST NEWS
ស្ពានអ្នកលឿង មរតកលោកតា
MORE NEWS CLICK HERE...