លោក ស៊ី ជីនភីង៖ «យើងសុទ្ធតែជាគ្រួសារតែមួយ និងបងប្អូនរួមប្រុសស្រី អនាគតរបស់យើងមុខជានឹងកាន់តែល្អប្រសើរឡើង»

Posted By: RoogRog Robot | 09-Jun-2021 15:29:17

2021-06-09 03:24pm

(ប៉េកាំង)៖ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រាប់ទៅកាន់អ្នកភូមិ Guoluozanggongma ឃុំ Shaliuhe ស្រុក Gangcha ខេត្តឈីងហៃថា យើងសុទ្ធតែជាគ្រួសារតែមួយ និងបងប្អូនរួមប្រុសស្រី។ ពេលទៅដល់ខួបទី ១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រជាជាតិចិនមុខជានឹងអាចឈរអង្រឹង កាន់តែរឹងមាំនៅលើពិភពលោកជាមិនខាន។ ប្រជាជាតិចិននានាឱបក្រសោបគ្នាយ៉ាងជិតសិទ្ធ ដូចជាគ្រាប់ពូជផ្លែទទឹម យើងត្រូវជឿជាក់ថា ថ្ងៃក្រោយនឹងកាន់តែល្អប្រសើរឡើង។

លោក ស៊ី ជីនភីង កំពុងចុះត្រួតពិនិត្យការងារ នៅខេត្តឈីងហៃប្រទេសចិន។ ភូមិ Guoluozanggongma ជាភូមិរកស៊ីគង្វាលសត្វជនជាតិ Zang មួយដែលមានប្រជាពលរដ្ឋជាង ២,៤០០នាក់ ភូមិនេះបានសម្រេចការរួចផុតពីភាពក្រីក្រទាំងស្រុងនៅឆ្នាំ២០១៧។ រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអភិវឌ្ឍយ៉ាងសកម្ម នូវឧស្សាហកម្មសមូហភាព ប្រាក់ចំណូលក្នុងភូមិ Guoluozanggongma នៅឆ្នាំ២០២០បានលើសពី ៣សែន៦ម៉ឺនយាន់ប្រាក់ចិន ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗឡើងដល់ ១ម៉ឺន២ពាន់៣រយ១៣យាន់ប្រាក់ចិន៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...