ខេត្តព្រៃវែង រកឃើញមនុស្ស៦នាក់បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ នៅស្រុកពាមរក៍, ស្រុកពាមជរ, ស្រុកពារាំង និងស្រុកបាភ្នំ

Posted By: RoogRog Robot | 08-May-2021 23:29:06

2021-05-08 10:26pm

(ព្រៃវែង)៖ ខេត្ដព្រៃវែង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះនៅស្រុកពារាំង ចំនួន២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកពាមជរម្នាក់ និងស្រុកបាភ្នំ ចំនួន២នាក់។ នេះបើតាមការឲ្យដឹងពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

តាមរយៈ Facebook លោក ជា សុមេធី បានបន្តស្នើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ <<៣កុំ និង៣ការពារ>> និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក (Rapid Test) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និងមិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕








News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...