ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ (Photo inside)

Posted By: RoogRog Robot | 08-May-2021 21:59:01

2021-05-08 08:55pm

(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

១៖ អង់គ្លេសអនុញ្ញាតឲ្យប្រជាជន ធ្វើដំណើរទៅក្រៅប្រទេសបាន ហើយពួកគេអាចត្រឡប់មកពីគោលដៅខ្លះ ដោយមិនបាច់ធ្វើចត្តាឡីស័កឡើយ។


២៖ អាមេរិកអនុញ្ញាតឲ្យមន្ត្រីទូត និងក្រុមគ្រួសារចាកចេញពីប្រទេសនេប៉ាល់ ព្រោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង។


៣៖ ថៃមានអ្នកជំងឺកូវីដ-១៩ ចំនួន១៩នាក់ទៀតស្លាប់ និងរកឃើញករណីឆ្លងថ្មីៗ២,៤១៩នាក់។


៤៖ WHO បញ្ជាក់ថា វាអាស្រ័យលើរដ្ឋជាសមាជិកទាំង១៩៤របស់ខ្លួន ដើម្បីសម្រេចគួរឲ្យតៃវ៉ាន់ចូលរួម ក្នុងមហាសន្និបាតសុខភាពពិភពលោក ដែរឬអត់។


៥៖ នូវែលសេឡង់នឹងអនុវត្តពេញលេញឡើងវិញ នូវកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ ធ្វើចត្តាឡីស័កជាមួយអូស្រ្តាលី ក្រោយក្តីបារម្ភកូវីដ-១៩ នៅទីក្រុងស៉ីដនីស្ងប់ទៅវិញ។


៦៖ ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩សរុបចំនួន <<៣០៨លានដូស>> ជូនដល់ប្រជាជនទូទាំងប្រទេស។


៧៖ លោក ចូ បៃដិន អាចនឹងជួបលោក វ៉្លាឌីមៀ ពូទីន នៅក្នុងខែមិថុនា។


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...