រដ្ឋបាលខេត្តឧត្តរមានជ័យ រកឃើញអ្នកជំងឺកូវីដ២នាក់ទៀត ជាពលករទើបមកពីថៃ

Posted By: RoogRog Robot | 08-May-2021 20:51:37

2021-05-08 07:48pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត ដែលជាពលករទើបមកពីប្រទេសថៃ ហើយធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរស្មាច់។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា សម្រាប់ពលករទាំង២នាក់នេះ រួមមាន៖

*ទី១៖ ស្រ្តីពលករខ្មែរឈ្មោះ ខេន ចន្ធូ អាយុ២៨ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ*ទី២៖ បុរសពលករខ្មែរឈ្មោះ ភាព សុគុណ អាយុ២៥ឆ្នាំ ជាប្ដីរបស់លោកស្រី ខេន ចន្ធូ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

បើតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ-១៩ ទាំង២នាក់ខាងលើ ជាពលករវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ ឆ្លងដែនចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្ត ដោយបានស្នាក់នៅជាមួយពលករ១០នាក់ផ្សេងទៀត (មានកុមារ៤នាក់)។

ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកពាក់ព័ន្ធទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ឧត្តមរដ្ឋា (QC2) ដើម្បីតាមដានសុខភាព និងយកសំណាកដើម្បីពិនិត្យ រកមេរោគកូវីដ-១៩ ព្រមទាំងបន្តស្រាវជ្រាវប្រវត្តិ និងអ្នកពាក់ព័ន្ធបន្ថែមទៀត។

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ទាំង០២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យមានអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ (ស្រី៣នាក់) បានព្យាបាលជាសះស្បើយចំនួន២នាក់ (ស្រី១នាក់) កំពុងសម្រាកព្យាបាលចំនួន៣នាក់(ស្រី២នាក់) ជាករណីនាំចូលពីក្រៅប្រទេស៕







News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...