(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសម្រួលវិធានការសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅកាន់ខេត្តមួយនេះ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលចង់ចូលខេត្តមួយនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ <<៣ការពារ និង៣កុំ>> របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជូន។
ក្នុងករណីសង្ស័យ ឬស្ថានភាពសុខភាពប្រែប្រួល ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅមន្ទីរសុខាភិបាលខេត្ដ ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ 012 794 896 ឬ 016 526 520 និងត្រូវប្រញាប់ទៅធ្វើតេស្ដរកជំងឺកូវីដ១៩ នៅវេទិការ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕