BREAKING: ខេត្តកំពង់ធំ រកឃើញមនុស្ស១២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកស្ទោង និងស្រុកបារាយណ៍

Posted By: RoogRog Robot | 04-May-2021 23:55:22

2021-05-04 10:48pm

(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសពីការរកឃើញមនុស្សចំនួន១២នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកស្ទោង និងស្រុកបារាយណ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...