 
                    
                    
                    
                    លោក Hans-Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបលោកនឹងលក់ខ្សែបម្រើ Jadon Sancho ជំនួសខ្សែប្រយុទ្ធ Erling Haaland ប្រសិនមានក្លឹបណាត្រូវការ។
/606b01b8a916e_1617625500.jpg)
លោក Watzke បាននិយាយថា៖" ផែនការយើងមិនទាន់ច្បាស់ម៉េចទេ។ តែយើងនឹងនិយាយឲ្យច្បាស់ជាមួយភាគី Haaland នៅពេលខាងមុខនេះ។ និយាយទៅគឺយើងចង់ទុកគេឲ្យនៅបន្តដល់ឆ្នាំក្រោយទៀត យើងឲ្យគេរកគ្រាប់បាល់ឲ្យយើងឲ្យច្រើនទៀត "។
លោកបានបន្តថា៖" តែចំពោះ Sancho វិញយើងមិនដឹងម៉េចទេគេនៅជាមួយយើងយូរជាង Haaland ទៀត អញ្ចឹងបើមានក្លឹបណាមួយចង់បានគេ ច្បាស់ណាស់យើងនឹងពិភាក្សាជាគេដើម្បីលក់កីឡាករនេះជំនួសហើយ។ តែម៉េចក៏ដោយចំពោះដូចក្លឹបធំៗដូចយើងអញ្ចឹង ទីផ្សារទិញដូរកីឡាកររដូវកាលខាងមុខ ពិបាកនឹងកើតមានណាស់ "។
គួរបញ្ជាក់ផងដែរថា Haaland នឹងចប់កុងត្រាជាមួយ Dortmund នៅឆ្នាំ២០២៤ រីឯ Sancho វិញនឹងចប់នៅឆ្នាំ២០២៣៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh