Di Maria នៅ​តែ​នឹកនា​ចង់​បាន Messi ក្លាយ​ជា​មិត្ត​រួម​ក្រុម​នៅ​ក្នុង​បាល់ទាត់​ក្លឹប

Posted By: RoogRog Robot | 05-Apr-2021 20:33:02

ខ្សែ​ស្លាប​អាហ្សង់ទីន Angel​ Di Maria នៅ​តែ​ទទូច​នឹក​ចង់​ឃើញ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ ខ្សែ​ប្រយុទ្ធ Lionel Messi ក្លាយ​ជា​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ក្លឹប​អាជីព​នា​ពេល​ណា​មួយ នេះ​បើ​តាម​ការ​និយាយ​របស់​កីឡាករ​រូប​នេះ​កាល​ពី​ថ្មីៗ​នេះ​កន្លង​ទៅ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " តាំង​ពី​លេង​ក្នុង​មួយ​អាជីព​របស់​ខ្ញុំ​មក ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា​ដូច Messi ទេ គេ​ដូច​មក​ពី​ភព​ក្រៅ​អញ្ចឹង ហើយ​ប្រសិន​បើ​បាន​គេ​ធ្វើ​ជា​មិត្ត​រួម​ក្រុម ពិត​ជា​ប្រសើរ​ណាស់ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " តែ​គេ​ជា​កីឡាករ​ Barcelona គេ​នៅ​ជាប់​កុងត្រា។ បន្ទាប់​ពី​ហ្នឹង​មក យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា​ត​ទៅ​ទៀត។ ខ្ញុំ​តែងតាំង​និយាយ​ជាមួយ​គេ​ច្រើន​ណាស់ ហើយ​តែងតែ​ប្រាប់​ជា​រឿយៗ​ថា អ្វី​ដែល​សំខាន់​នោះ​គឺ សុភមង្គល​ផ្ទាល់​ខ្លួន​គេ និង​ក្រុម​គ្រួសារ​។ រឿង​ផ្សេង​ទៀត​ ពិបាក​និយាយ​ជាមួយ​គេ​ណាស់ " ។

Messi នឹង​អស់​កុងត្រា​នៅ​រដូវ​កាល​នេះ​ហើយ ខណៈ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​បន្ត​កុងត្រា​ទៀត​នោះ​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ពាក្យ​ចចាមអារ៉ាម​ថា​គេ​ទៅ​លេង​នៅ​ក្លឹប​នេះ ក្លឹប​នោះ​នៅ​តែ​ងំ​ជាប់​ជានិច្ច​តាំង​ពី​មាន​រឿង​សុំ​ចេញ​កាល​ពី​ឆ្នាំ​មុន​មក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...