វីងអនុញ្ញាតឲ្យអតិថិជនអាចផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងមិនអស់ថ្លៃសេវា

Posted By: RoogRog Robot | 05-Apr-2021 16:22:18

ធនាគារឯកទេសវីង បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ការផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងផ្សេងទៀតតាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។

អតិថិជនវីងទាំងអស់នឹងកាន់តែងាយស្រួយជាមួយការផ្ញើប្រាក់ទៅកាន់ដៃគូរម្ខាងទៀតដោយសេរីគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីដងលើទូរស័ព្ទដៃរបស់ពួកគេ នោះពួគេនឹងអាចផ្ទេរប្រាក់បានរហូតដល់២០,០០០ដុល្លារក្នុងមួយថ្ងៃ។

ការផ្តល់ជូនដ៏ពិសេសនេះនឹងធ្វើឡើងសម្រាប់តែអតិថិជនដែលធ្វើប្រតិបត្តការផ្ទេរប្រាក់តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ទៅកាន់អតិថិជនដែមានគណនីវីងតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច។

ជាមួយកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងគណនីវីងបានយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងជាមួយភ្នាក់ងារវីងជាង៩០០០កន្លែងទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ជាច្រើនជាមួយ ការទិញទំនិញតាមអនឡាញ បង់វិក្កយបត្រទឹក ភ្លើង សំរាម និងសេវាកម្មជាច្រើនផ្សេងទៀត៕

News Source: news.sabay.com.kh
LATEST NEWS
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
Captagon Crisis: How Syria Became a Narco State | Free Documentary
MORE NEWS CLICK HERE...