(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះសមណឧត្តម ណាប់ ម៉ឺន ព្រះវិជយានុរក្ខ ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ និងជាព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងជា ព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ១០០០ ០០០រៀល (មួយលានរៀល) សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីវិច្ឆិកា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ