(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា ព្រះរាជាគណៈថ្នាក់ចត្វា ព្រះជលធីវាសី ព្រះមេគណខេត្តកំពត និងជាព្រះចៅអធិការវត្តជុំគ្រៀល ព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ១០០០ ០០០រៀល (មួយលានរៀល) សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីវិច្ឆិកា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ