(ស៊ូវ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិក និងហ្វីជី ចាប់ផ្តើមកិច្ចពិភាក្សាដេីម្បីពង្រឹងទំនាក់ទំនងយោធារវាងទីក្រុងវ៉ាស៉ីនតោន ជាមួយប្រទេសដែនកោះក្នុងតំបន់ប៉ាស៉ីហ្វិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Austin បាននិយាយថា ការចរចាចាប់ផ្តើមទៅកិច្ចព្រមព្រៀងនៃតួនាទីរបស់កងកម្លាំង (SOFA)សហរដ្ឋអាមេរិក-ហ្វីជី ដែលអាចឱ្យសហរដ្ឋអាមេរិក បញ្ជូននិងដាក់ពង្រាយកងកម្លាំងឡើងវិញ ក្នុងការគាំទ្រដល់ហ្វីជី។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Sitiveni Rabuka នាយករដ្ឋមន្រ្តីហ្វីជី លោក Austin គូសបញ្ជាក់ថា <<កិច្ចព្រមព្រៀងនោះ ក៏នឹងជួយឱ្យកងកម្លាំងរបស់យើងអាច ធ្វេីការហ្វឹកហាត់ជាមួយកងកម្លាំងហ្វីជី បានជាប់ជាប្រចាំ>>។ ចំណែកលោក Rabuka បាននិយាយថា ហ្វីជី ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកបន្តទៀត រួមទាំងជាមួយនិងរដ្ឋបាលថ្មីរបស់ លោក ត្រាំ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ៤.៩លានដុល្លារ ដើម្បីគាំទ្រដល់ការធ្វេីទំនើបកម្មយោធារបស់ហ្វីជី និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកដឹកជញ្ជូនទ្វេភាគី៕