(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានថ្លែងថា គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក ហើយគោលការណ៍ទាំងពីរនេះគឺបានបម្រើនៃភាពបត់បែន នាពេលអនាគត។
ការថ្លែងបែបនេះរបស់លោកស្រី បានធ្វើឡើងក្នុងពិធីបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកស្រីបានថ្លែងថា អ្នកចូលរួមមកពីគណបក្ស៤៩ ប្រហែលជា២៨ប្រទេស ដែលបានចូលរួមកិច្ចប្រជុំ លើកទី៣ ដែលស្ដីអំពី ICAPP នេះ ស្ថិតនៅក្រោមមូលបទ នៃការតភ្ជាប់ស៊ីវិល ក៏ដូចជាចម្រុះវប្បធម៌ ដើម្បីស្វែងរកនូវសន្តិភាព និងការផ្សះផ្សា។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី មានសកម្មភាពសំខាន់ៗ នៅក្នុងសមិទ្ធផលអំពីអ្វីដែលយើងបានធ្វើកាលពីខែមករា ឆ្នាំ២០១៩ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់យើងនៅលើកទី៩។
ចំណុចភាពនៃវប្បធម៌ ដើម្បីលើកកម្ពស់និងការផ្សព្វផ្សាយសន្តិភាព ហើយនិងការផ្សះផ្សា គឺជាលទ្ធផលសំខាន់ រួមចូលទាំងកិច្ចសហប្រតិបត្តិការយូនីស្គូ ការដាក់តម្រូវការទាក់ទងជាមួយនឹងគម្រោង១០០ភូមិរបស់តេជោ ក៏ដូចជាកំណត់អភិវឌ្ឍផ្សេងៗទៀត ឬក៏គំនិតផ្ដួចផ្ដើមដើម្បីពង្រឹងបេតិកភណ្ឌវប្បធម៌ជាតិ។
លោកស្រីបានបន្តថា អង្គការយូនីស្គូ យកសិទ្ធិសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាអភិបាលកិច្ចវប្បធម៌ ដើម្បីជួយជំរុញឱ្យមានសន្តិភាព ភាពស្អិតរមួតក្នុងសង្គម ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមជាតិអាស៊ាន។ លោកស្រីបានបន្ថែមថា កិច្ចប្រជុំរបស់យើង ភាគច្រើនក៏និយាយពីការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរអន្តរកាលនៅលើពិភពលោក ជាពិសេសគឺផលប៉ះពាល់ដោយសង្គ្រាម ឬក៏ជម្លោះ។
បើតាមលោកស្រី ភឿង សកុណា, វាគ្មិនកិត្តិយស ក៏បានចែករំលែក ពីការតភ្ជាប់ស៊ីវិល ក៏ដូចជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាព កិច្ចពិភាក្សាក៏បានបញ្ជាក់ សារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសផ្សេងៗទៀត ដែលវាគ្មិនក៏បានលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមវប្បធម៌ តាមរយៈអ្នកឯកទេសផ្សេងទៀត ដែលមានន័យថា យើងត្រូវចូលរួមគោរពគ្នាទៅវិញទៅមក ដែលផ្ដល់តួនាទីយ៉ាងសំខាន់ក្នុងស្វែងយល់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្តថា រឿងសំខាន់ទាក់ទងនឹង សាមគ្គីភាព គឺជាសមាសធាតុយ៉ាងសំខាន់របស់យើង ហើយអ្នកចូលរួមបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងជំនាន់មួយចំនួន ក្នុងការបង្កើតសហគមន៍ ប្រកបដោយសុខុដុមរម្យនា។
ជាមួយគ្នានេះ លោកស្រី ភឿង សកុណា ក៏បានលើកឡើងផងដែរថា គ្រប់វាគ្មិនទាំងអស់ ត្រូវបានទទួលស្គាល់ថាជាធនធានដ៏សំខាន់ ដែលអាចបង្កើតទាក់ទងនឹងជម្រើសផ្សេងៗទៀត ជាពិសសេសគឺជាសញ្ញារបស់យុវជនជំនាន់ក្រោយ ដែលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តវប្បធម៌នៅពេលខាងមុខ។ លោកស្រី បានបញ្ជាក់ថា <<កិច្ចសន្ទនារបស់យើង គឺជាអ្វីដែលយើងលើកកម្ពស់ការយល់ដឹង ឬផ្ដល់ភាពខ្វល់ខ្វាយដល់សង្គម ដើម្បីដោះស្រាយរួមគ្នាទាក់ទងជាមួយបញ្ហាប្រឈមរួម ដើម្បីធានាថាគោលការណ៍នៃសន្តិភាព និងការផ្សះផ្សាទាំងពីរនេះគឺបានបម្រើ និងបត់បែនសម្រាប់នាពេលអនាគត>>៕