លោក Andrey Klimov និងលោក Theo Sambuaga ដឹកនាំសម័យប្រជុំពេញអង្គវគ្គ៣ មហាសន្និបាត ICAPP លើកទី១២

Posted By: RoogRog Robot | 23-Nov-2024 11:54:44

2024-11-23 11:48am

(ភ្នំពេញ)៖ លោក Andrey Klimov អនុប្រធានគណៈកម្មការអចិន្រ្តៃយ៍ មហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP (រុស្ស៉ី) និងលោក Theo Sambuaga សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP (ឥណ្ឌូនេស៉ី) បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គវគ្គ៣ ក្រោមប្រធានបទ៖ <<ការស្វែងរកសន្តិភាព និងការផ្សះផ្សា>> នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា។

សម័យប្រជុំពេញអង្គវគ្គ៣ មហាសន្និបាត ICAPP លើកទី១២ មានលោក Masroor Mawla សមាជិកគណៈអចិន្ត្រៃយ៍ ICAPP (បង់ក្លាដែស) ជាអ្នករាយការណ៍ និងលោកបណ្ឌិត ចាប សុថារិទ្ធ សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ជាលេខាធិការ។

សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នឹងជួបជុំគ្នាលើទឹក​ដី​កម្ពុជា ដើម្បីបើកកិច្ច​ពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា​ប្រធាន​បទ​ដ៏សំខាន់ឆ្លើយ​តបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយ​ជម្លោះ។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...