ទេសរដ្ឋមន្ត្រី គន់ គីម សម្តែងការខឹងសម្បា និងថ្កោលទោសចំពោះសម្តីពាលជ្រុលនិយមក្រុម «ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី

Posted By: RoogRog Robot | 10-Nov-2024 22:02:55

2024-11-10 09:56pm

(ភ្នំពេញ)៖ ក្នុងនាមជាសេនាធិការ ជាយុទ្ធជនមានភព្វវាសនាបម្រើជាតិមាតុភូមិ ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការខឹងសម្បាជាខ្លាំង​ចំពោះសម្តីពាលរបស់ជនជ្រុលនិយមនៃក្រុម <<ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ>> ដឹកមុខដោយជន​ក្បត់​ជាតិ សម រង្ស៊ី។

ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាដ៏ឈឺចាប់ និង​សោកសៅរកទីបំផុតគ្មាន ដែលសម្តេចតែងរលឹកដល់ជានិច្ចចំពោះការបាត់បង់កូនប្រុសដំបូងជាទី​ស្រឡាញ់។ បន្ថែមពីលើទម្ងន់ទុក្ខដែលបៀមជាប់ទ្រូងអស់រយៈពេល៤៨ឆ្នាំមកហើយ បែរជាត្រូវ​យា​យីដោយក្រុមជនពាលជម្លើយគ្មានសីលធម៌ជ្រុលនិយម គឺជារឿងដ៏ឈឺចាប់បំផុត។

សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានប្រើអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងលះ​បង់​សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ សូម្បីតែភរិយា និងកូនក៏ហ៊ានលះបង់។ សម្តេចតេជោ បាន​ស្រោចស្រង់ជីវិតប្រជាពលរដ្ឋពីរណ្តៅនៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ពន្លឺជីវិតថ្មី នាំជាតិចេញពី​គំនរ​​ផេះនៃភ្លើងសង្គ្រាម ឆ្ពោះមករកសុខសន្តិភាព នាំជាតិពីការបែកបាក់ ឆ្ពោះមកកាន់ការឯកភាព​រួបរួម នាំជាតិចេញពីគ្មានអ្វីសោះ ឆ្ពោះមកត្រើយអភិវឌ្ឍន៍ និងការរីកចម្រើន។

គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ផ្តល់តម្លៃ និងគោរព​យ៉ាងធំធេង​ពី​ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីដែលមានប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងកំពុងរស់យ៉ាងសុខ​ដុម​ក្រោម​ម្លប់សុខសន្តិភាពកើតចេញពីការដឹកនាំរបស់សម្តេចតេជោ។ មិនត្រឹមតែពលរដ្ឋខ្មែរនោះទេ ជាតិ​សាសន៍ដទៃដែលបានដឹងពីប្រវត្តិជូរចត់របស់កម្ពុជា ក៏ត្រូវបានទទួលស្គាល់នូវគំរូវីរភាព​នៃ​ភាពជា​អ្នក​ដឹកនាំ​របស់សម្តេចតេជោផងដែរ។

ផ្ទុយទៅវិញជនក្បត់ជាតិ សម រង្ស៊ី មេជនជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស រួមទាំងក្រុម <<ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ>> តើបានធ្វើអ្វីសម្រាប់ជាតិមួយនេះ? ពួកគេបានត្រឹមអុជអាល​បំបែក​​បាក់ក្នុង​ចេត​នា​ដ៏អាក្រក់ក្នុងការបំផ្លាញសុខសន្តិភាព និងបង្កវិនាសកម្មសម្រាប់ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ។ ពួកគេគ្មានតម្លៃសមជាជាតិខ្មែរនោះឡើយ។

សម្តីជ្រុលនិយមរបស់ក្រុម <<ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ>> បរិវាជនក្បត់ជាតិ សម រង្សុី បង្ហាញ​ច្បាស់ពីសណ្តាន ចរិតមាយាទនៃពូជពង្ស​ជនអសីលធម៌ គ្មាន​គុណ​ធម៌ សណ្តានជាតិ​រច្ឆាន​គ្មាន​វិចារណញាណស្គាល់គុណ និងទោស, ខុស និងត្រូវ។

ទេសរដ្ឋមន្ត្រី គន់ គីម ប្រកាសថ្កោលទោសចំពោះសម្តីទមិឡរបស់ក្រុមជនជ្រុល <<ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ>> ដឹកមុខដោយជនក្បត់ជាតិសមរង្ស៊ី និងទទូចសុំឱ្យសមត្ថកិច្ចមានវិធាន​ការ​ច្បាប់ចំពោះក្រុមជនជ្រុលនិយម ដឹកមុខដោយជនក្បត់ជាតិ សម រង្សុី ដោយគ្មានការលើកលែង៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...