ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តព្រមានរុស្ស៊ី ជ៉ំវិញការប្រើប្រាស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែន

Posted By: RoogRog Robot | 05-Nov-2024 21:42:08

2024-11-05 09:37pm

(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តសំខាន់ៗចំនួនបីបាននិយាយនៅថ្ងៃអង្គារថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងលទ្ធភាពដែលពួកគេអាចត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

G7 និងសម្ព័ន្ធមិត្ត បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភថា ការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បង្ហាញពីការតស៊ូយ៉ាងអស់សង្ឃឹមរបស់រុស្ស៊ី ដើម្បីទប់ទល់នឹងការខាតបង់ក្នុងសមរភូមិ។ ទន្ទឹមគ្នានេះ ពួកគេព្រមានថា សកម្មភាពនេះ អាចនាំឱ្យមានការរីករាលដាលនៃជម្លោះ និងបង្កើនគ្រោះថ្នាក់នៅក្នុងតំបន់។

ក្រុមប្រទេស G7 រួមមាន សហរដ្ឋអាមេរិក ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ បារាំង និងកាណាដា។ សម្ព័ន្ធមិត្តដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ផងដែរ​ គឺរួមមានកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ជាពិសេសការទិញមីស៊ីលផ្លោងកូរ៉េខាងជើងដោយរុស្ស៊ី។ ពួកគេក៏បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរ ឬមីស៊ីល ពីរុស្ស៊ីទៅកាន់កូរ៉េខាងជើងផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...