(សេអ៊ូល-កូរ៉េ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានដឹកនាំប្រតិភូចូលរួមក្នុងកម្មវិធីសន្និសីទរួមសាធារណរដ្ឋកូរ៉េ-អង្គការសហប្រជាជាតិ (ROK-UN Joint Conference) ស្ដីពី <
សន្និសីទនេះមានអ្នកចូលរួមសរុបប្រមាណជាង៨០នាក់ មកពី ១៩ប្រទេសក្នុងតំបន់អាស៊ី, ២ប្រទេសក្នុងតំបន់អាហ្វ្រិក, ៦ប្រទេសនៃសហភាពអឺរ៉ុប ៨អង្គការអន្តរជាតិ ៥សាកលវិទ្យាល័យអន្តរជាតិ និង៣អង្គការយុវជនអន្តជាតិ។
ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា ក៏បានអញ្ជើញចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញអន្តរាគមន៍ស្តីពីវឌ្ឍនភាពដ៏ជោគជ័យ និង បទពិសោធន៍គួរឲ្យចាប់អារម្មណ៍ នៃការអនុវត្តអនុសញ្ញា BWC នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក និងការប្តេជ្ញាចិត្តអនុវត្តឲ្យបានជោគជ័យបន្តទៀតនាពេលអនាគតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានប្រសិទ្ធភាពខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី។
ក្នុងចន្លោះនៃសន្និសីទនេះផងដែរ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា ក៏បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Izumi NAKAMISU, Under-Secretary General និងជាតំណាងជាន់ខ្ពស់ផ្នែកកិច្ចការកាត់បន្ថយសព្វាវុធ (ODA) នៃអង្គការសហប្រជាជាតិ និងក្រុមការងារ ដើម្បីពិភាក្សាការងារបន្តមួយចំនួន ជាពិសេសលើកិច្ចការងារពាក់ព័ន្ធនឹងការកសាងសមត្ថភាពជូនព្រះរាជាណាចក្រកម្ពុជាផងដែរ៕