មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពចំនួន២គម្រោង នៅឃុំកិះចុង ស្រុកបរកែវ

Posted By: RoogRog Robot | 05-Nov-2024 15:58:25

2024-11-05 03:53pm

(រតនគិរី)៖ លោក ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងមានការចូលរួមពីលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងមន្ត្រីបច្ចេកទេស បានចុះចុំពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពចំនួន២គម្រោង។

*គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង២,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតក្នុងភូមិប៉ាអរ ទៅភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី(DRR-NC-2022-No.070)។

*គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៨,០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន១កន្លែង និងផ្លាកឈ្មោះផ្លូវ១កន្លែងស្ថិតនៅ២ភូមិគឺពីភូមិជ្រុង ទៅភូមិរ៉យ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី (DRR-NC-2023-No.080)។ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិប្រើប្រាស់ថវិកាជំពូកទី២១។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិកា ទ្រី មេង បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅទីនោះ និងបានផ្តាំផ្ញផើឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ នៅក្នុងមូលដ្ឋានឲ្យប្រើប្រាស់បានយូរអង្វែង។

លោករដ្ឋលេខាធិការ ទ្រី មេង បន្តថា ខ្សែផ្លូវខាងលើនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ អាចធ្វើដំណើរមកទទួលសេវានានាព្រមទាំងអាចដឹកកសិផលទៅកាន់ទីរួមខេត្តមានភាពងាយស្រួល។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ទ្រី មេង បាននាំអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ប្រគល់ជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...