សិល្បករ សិល្បការិនី ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន (Video inside)

Posted By: RoogRog Robot | 07-Jul-2024 23:55:31

2024-07-07 11:51pm

(ភ្នំពេញ)៖ សិល្បករ សិល្បការិនី នៃសមាគមសិល្បករខ្មែរ បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាសំឡេងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសបញ្ជ្រៀបទៅស្រទាប់យុវវ័យដែលជាអ្នកគាំទ្ររបស់ពួកគាត់។

ការលើកឡើងរបស់សិល្បករ សិល្បការិនី បែបនេះក្នុងឱកាសដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះអនុស្សារណៈនៃការយោគល់គ្នា (MoU) ជាមួយសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សិល្បករ សិល្បការិនី បានចាត់ទុកថា សំឡេងរបស់ពួកគាត់ក៏ជាចំណែកមួយដ៏មានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ និងផលប៉ះពាល់ដោយសារគ្រឿងញៀន ទៅកាន់មហាជនគ្រប់ស្រទាប់វណ្ណៈ។ ពួកគាត់ជឿជាក់ថា តាមរយៈភាពជាគំរូមិនពាក់ព័ន្ធជាមួយគ្រឿងញៀន ជាសញ្ញាមួយដ៏ល្អទៅដល់អ្នកគាំទ្ររបស់ពួកគាត់ដូចគ្នាផងដែរ។

បន្ថែមពីនេះ សិល្បករ សិល្បការិនី នៃសមាគមសិល្បករខ្មែរ បានផ្ញើសារដល់ប្រជាពលរដ្ឋទាំងអស់ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះឥទ្ធិពលនៃគ្រឿងញៀនបានបំផ្លាញសុខសុភមង្គល ក្នុងក្រុមគ្រួសារបុគ្គលម្នាក់ៗ ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។

ពួកគាត់យល់ថា បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអះអាងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាការងារផ្ដាច់មុខរបស់ស្ថាប័នណាមួយនោះទេ ពោលត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។

សូមស្ដាប់ការលើកឡើងរបស់សិល្បករ សិល្បការិនី៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...