លោក ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ

Posted By: RoogRog Robot | 07-Jul-2024 18:10:07

2024-07-07 06:05pm

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ក្នុងជន្មាយុ៧៧ឆ្នាំដោយជរាពាធ។

ក្នុងសារលិខិតរំលែកទុក្ខជូនចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ និងក្រុមគ្រួសារ លោករដ្ឋមន្ត្រីក្នុងនាមខ្លួនឯងផ្ទាល់ ភិរិយា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកកប្បការជាមួយក្រុមគ្រួសារសព្វចំពោះការបាត់បង់ឯកឧត្តម សន្តិបណ្ឌិត៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...