មន្ត្រីជាន់ខ្ពស់ អំពាវនាវឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទ្ធចូលរួមប្រតិបត្តិឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធបញ្ញត្តិ

Posted By: RoogRog Robot | 25-Jun-2024 18:24:55

2024-06-26 08:20am

(កំពង់ចាម)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការនិងសាសនា បានថ្លែងថា សាសនាព្រះពុទ្ធត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា សាសនារបស់រដ្ឋ ការពារដោយច្បាប់ ដូច្នេះព្រះសង្ឃគ្រប់អង្គក៏ដូចជាពុទ្ធបរិស័ទត្រូវធ្វើការសិក្សារៀនសូត្រ ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ នៃទ្រឹស្ដីសាសនា ដើម្បីបង្កើតសមត្ថភាពយកទៅប្រតិបត្តិឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធបញ្ញត្តិ ក៏ដូចជាការចូលរួមរក្សាអត្តសញ្ញាណជាតិ សាសនា សំដៅបង្ហាញដល់កូនចៅជំនាន់ក្រោយឲ្យយល់ជ្រួតជ្រាបពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិមួយ សាសនាមួយអនុវត្តនៅលើដែនដីមួយប្រកបដោយឯកភាពជាតិ ។

លោក កៅ សុខអាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ ខ្ពស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិធីប្រកាសតែងតាំងព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃវត្តសុទីបារាម ហៅវត្តបឹងទីង ស្ថិតនៅក្នុងឃុំទង ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤បានលើកឡើងថា វត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាទីកន្លែងដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌សាសនា និងក្បួនច្បាប់ទម្លាប់ផ្សេងៗ ព្រមទាំងរួមចំណែកការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គម ជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីល ធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះ ពុទ្ធសាស នាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុប បំបាត់អំពើហិង្សាគ្រួសារ និង សង្គមជាតិ ។

លោក កៅ សុខអាន បានបន្តថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតិតនាយ ករដ្ឋមន្ត្រី និងបន្តមកដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយ ករដ្ឋមន្រ្តីនៃកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ វិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធ បរិស័ទមានជីវភាពធូរធារនិងមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ។

ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ឡូវ ហ៊ឹង អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ មូលដ្ឋានឃុំទងត្រឡាច និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានបានបន្ថែមទៀតថា ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណង ប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ លោកឧកញ៉ាឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោ បាយ ភូមិឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់ បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជា ពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...