ក្រុមប្រឹក្សាខណ្ឌ៧មករា បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤

Posted By: RoogRog Robot | 25-Jun-2024 13:20:27

2024-06-25 01:15pm

(ភ្នំពេញ)៖ កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាលខណ្ឌ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ៧មករានេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់ទាំង៨, លោក-លោកស្រីប្រធានផ្សារ និងតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌផងដែរ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ៧មករានេះដែរ បានផ្ដោតក្រោមរបៀបវារៈមួយចំនួន រួមមាន៖

*១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។*២-ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤ សម្រាប់រយៈពេល (១២ខែ-ឆ្នាំ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។*៣-របាយការណ៍លទ្ធផល ស្តីពីការអនុវត្តការងាររបស់អភិបាលខណ្ឌ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលអនុម័តដោយក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ និងត្រូវអនុវត្តបន្ត។*៤-បញ្ហាផ្សេងៗ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...