ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់ពានរង្វាន់ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៤ ដល់ម្ចាស់ជ័យលាភី

Posted By: RoogRog Robot | 10-May-2024 22:50:49

2024-05-10 09:47pm

(ភ្នំពេញ)៖ លោក ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកឧកញ៉ា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ២៥០នាក់។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឲ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។

ជាមួយគ្នានេះ លោកបានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រទទួលស្គាល់ដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖

*ជ័យលាភីលេខ១៖ សិស្សឈ្មោះ ទ្រី វួចឆេង ភេទស្រី មកពីសាលាអន្តរជាតិ CIA First ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ៣,០០០,០០០រៀល

*ជ័យលាភីលេខ២៖ សិស្សឈ្មោះ ប្រាក់ឆន សិទ្ធិការ្យ ភេទស្រី មកពីសាលា KCE ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ២,០០០,០០០រៀល

*ជ័យលាភីលេខ៣៖ សិស្សឈ្មោះ អៀម វីនឈីវ ភេទប្រុស មកពីសាលាអន្តរជាតិ CIA First ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ១,០០០,០០០រៀល

*ជ័យលាភីលេខ៤ ដល់លេខ១០ ទទួលបានវិញ្ញាបនបត្រ១ កាបូប១ ថវិកាចំនួន៤០០,០០០រៀល។

សូមជម្រាបថា ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ការដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។

សម្រាប់សំណេរបស់បេក្ខជនជ័យលាភីលេខ១ គណៈកម្មការបានជ្រើសរើសជាតំណាងរបស់កម្ពុជា និងបានផ្ញើទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេសចំនួន ១៩២ នៅលើពិភពលោក ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុង ខែតុលា ឆ្នាំ២០២៤ ខាងមុខ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...