ពិរុទ្ធ​ជនម្នាក់សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ

Posted By: RoogRog Robot | 10-May-2024 21:19:27

2024-05-10 08:14pm

(ភ្នំពេញ)៖ ពិរុទ្ធ​ជន​ឈ្មោះ ប៉ែន រិទ្ធី ហៅ ម៉ូវ ហៅ ហ៊ាយួន អាយុ២៩ឆ្នាំ ជាមេជួញដូរគ្រឿងញៀនដ៏សកម្មមួយរូប ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចវិនិច្ឆ័យសេចក្តី ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦,០០០,០០០រៀល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ២៩ បុរីពិភពថ្មី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

កន្លងមកជននេះ តែងតែមានភាពប៉ិនប្រសប់ ក្នុងការសម្ងំលាក់ខ្លួនគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចអស់ជាច្រើនឆ្នាំ រហូតដល់តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ៣៧៧ <<ង>> ដចន ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចេញដោយលោក ស សំណាង ចៅក្រមជុំនំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បចាប់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ផងដែរ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...