អង់គ្លេសថា ការទម្លាក់ជំនួយតាមអាកាស ជាវិធីមួយសម្រាប់សង្រ្គោះអាយុជីវិតប្រជាជន នៅតំបន់ហ្កាហ្សា

Posted By: RoogRog Robot | 10-May-2024 12:59:15

2024-05-10 11:55am

(ឡុងដ៏)៖ មេបញ្ជាការកងទ័ពអង់គ្លេសប្រចាំនៅប្រទេសស៉ីប បាននិយាយថា ការទម្លាក់ជំនួយតាមអាកាសចេញពីលើប្រទេសហ៊្សកដានី របស់ប្រទេសលោកខាងលិច និងបណ្តារដ្ឋអារ៉ាប់ គឺជាការសង្រ្គោះអាយុជីវិតប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលកំពុងស្រេកឃ្លាន ហើយត្រូវតស៊ូដើម្បីទទួលបានជំនួយ ដោយសារការបិទឆ្លងច្រកឆ្លងកាត់ និងជំនួយមិនគ្រប់គ្រាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០២៤។

លោក Peter Squires បាននិយាយថា ការទម្លាក់ជំនួយលើកទី ១១របស់កងទ័ពអាកាសអង់គ្លេស ដែលសរុបមកសម្រេចបានចំនួន ១១០តោនហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅតែជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងចែកចាយជំនួយមនុស្សធម៌ និងការសង្គ្រោះជីវិតប្រជាជនក្នុងតំបន់ហ្កាហ្សា។ លោក Squires បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលនាំយកជំនួយទៅចែកចាយពីលើតំបន់ហ្កាហ្សាថា <<យើងនៅតែត្រូវការចែកចាយជំនួយ តាមផ្លូវគោក ផ្លូវសមុទ្រ ផ្លូវអាកាស និងគ្រប់វិធីទាំងអស់ ពីព្រោះគ្រប់ចំណែកគឺមានតម្លៃសម្រាប់ប្រជាជនប៉ាឡេស្ទីន>>។

គួរបញ្ជាក់ថា ដោយសារតែច្រកផ្លូវគោកចូលទៅក្នុងតំបន់ហ្កាហ្សា ពិបាកដំណើរការ និងមិនអាចធ្វើប្រតិបត្តិការបានពេញលេញ ហ៊្សកដានី បានដឹកនាំក្រុមចម្រុះលោកខាងលិច និងកងទ័ពអាកាសរបស់តំបន់អារ៉ាប់ ផ្តោតលើការទម្លាក់ជំនួយពីលើអាកាសនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាកន្លែងដែលមានតម្រូវការបំផុត ហើយហានិភ័យនៃគ្រោះទុរ្ភិក្សកំពុងឈានដល់កម្រិតធ្ងន់ធ្ងរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...