លោក ដូណាល់ ត្រាំ ចោទលោក បៃដិន ថាកំពុងកាន់ជើងក្រុមហាម៉ាស

Posted By: RoogRog Robot | 10-May-2024 10:21:35

2024-05-10 10:19am

(ញូវយ៉ក)៖ លោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថាកំពុងកាន់ជើងក្រុមហាម៉ាស ក្រោយព្រមានបញ្ឈប់ការផ្គត់ផ្គង់ អាវុធមួយចំនួនទៅឱ្យអ៉ីស្រាអែល ប្រសិនបើហ៊ានបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ដោយហៅជំហរបែបនេះរបស់លោក បៃដិន ជារឿងដ៏អាម៉ាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក បៃដិន បានព្រមានថានឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើអ៉ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើ ទីក្រុង Rafah ដែលនេះជាការព្រមានដោយផ្ទាល់ជាសាធារណៈលើកដំបូងបំផុតរបស់លោក បៃដិន ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។ តាមលោក បៃដិន លោកមិនអាចឱ្យប្រជាជនស៊ីវិលប៉ាឡេស្ទីនស្លាប់ដោយសារគ្រាប់បែក ឬអាវុធរបស់សហរដ្ឋអាមេរិកឡើយ។

ជាប្រតិកម្មទៅនឹងការព្រមានរបស់លោក បៃដិន លោក ដូណាល់ ត្រាំ បានចោទប្រកាន់ថាប្រធានាធិបតីអាមេរិករូបនេះ កំពុងកាន់ជើងក្រុមហាម៉ាស។ <>។ នេះជាការលើកឡើង របស់លោក ត្រាំ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដោយចង់សំដៅទៅលើបាតុកម្មបង្ហាញការគាំទ្រប៉ាឡេស្ទីន ដែលកំពុង កើតឡើងនៅតាមសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក។

បន្ថែមពីលើនេះ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅសវនាការក្នុងទីក្រុង New York ជុំវិញសំណុំរឿងសូកលុយបំបិតមាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា លោក ដូណាល់ ត្រាំ បាននិយាយថាអ្វីដែលលោក បៃដិន កំពុងធ្វើពាក់ព័ន្ធនឹងអ៉ីស្រាអែល គឺជារឿងដ៏អាម៉ាស់ និងមានន័យស្មើថាកំពុង បោះបង់ចោលអ៉ីស្រាអែល។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ បាននិយាយថាអ៉ីស្រាអែលបានត្រៀមខ្លួនរួចស្រេច ដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ខណៈកងកម្លាំងអ៉ីស្រាអែលកំពុងបន្តដឹកនាំការវាយប្រហារលើទីក្រុង Rafah ទោះជាមានការព្រមានពីលោក បៃដិនក៏ដោយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...