តំណាងគ្រួសារសពលោក ជាវ តាយ ចេញសារលិខិតថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ

Posted By: RoogRog Robot | 10-May-2024 10:24:58

2024-05-10 09:18am

(ភ្នំពេញ)៖ តំណាងគ្រួសារសពលោក ជាវ តាយ បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ។ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា <<នាងខ្ញុំព្រមទាំងក្រុមគ្រួសារនៃសព លោក ជាវ តាយ សូមលំឱនកាយលើកដៃប្រណម គោរពថ្លែងអំណរគុណ និងដឹងគុណជាអនេកប្បការយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសពដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ លោក ជាវ តាយ ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារនាងខ្ញុំ។

តាងនាមឲ្យក្រុមគ្រួសារនៃសព លោក ជាវ តាយ និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃកម្ពុជា សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេច អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាទទួលនូវភក្ដីភាពយ៉ាងស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីក្រុមគ្រួសារនាងខ្ញុំ>>៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...