ការស្នើសុំឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានកំណើន នៅត្រីមាសទី១

Posted By: RoogRog Robot | 09-May-2024 18:38:41

2024-05-09 05:32pm

(ភ្នំពេញ)៖ ចំនួននៃការស្នើសុំឥណទាន លក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច ​បានកើនឡើងក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ ៣.៨៧% បើប្រៀបធៀបនឹងត្រីមាសមុន ខណៈ​ឥណទានសងយឺតលើសពី ៣០ថ្ងៃ បានកើនឡើងតិចតួច ពោលគឺ​កើនពី ៦.៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣ មក ៧.៧៦%នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ​។

នេះបើយោងតាមរបាយការណ៍​ស្តីពី <<របាយការណ៍សន្ទស្សន៍ឥណទានប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច>> របស់ស៊ីប៊ីស៊ី(CBC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។

របាយការដដែលនេះបានបញ្ជាក់ថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើងក្នុងត្រីមាសទីមួយ បើប្រៀបធៀបនឹងត្រីមាសមុន។ ​

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គ លប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងជារួម ​៣.៨៧%។ ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងចំនួន ​៤% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីកសិកម្ម មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន ​៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន​២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន​១២%។

​គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន​១.៥៥% ប្រៀបនឹងកាលពីត្រីមាសមុន ដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១.៨៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ​ចំណែកកម្ចីសំណង់មានត្រឹមតែ១% កម្ចីកសិកម្ម ៣២%% កម្ចីទិញទ្រព្យសកម្មមាន ៦% និងកម្ចីប្រភេទផ្សេងៗមាន ៧%។ ការថយចុះនេះត្រូវបានគេមើលឃើញ នៅក្នុងគ្រប់តំបន់នៃ​កម្ពុជា ក្នុងនោះនៅតំបន់ខ្ពង់រាប នៅតំបន់ឆ្នេរ និងទន្លេសាប ថយចុះ ​២% និង នៅតំបន់ទំនាបថយចុះ១%។

​អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30 DPD) បាន គឺកើនឡើងបន្តិចគឺកើនពី ៦.៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣ មក​៧.៧៦% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមាន អនុបាត ៣០ DPD ខ្ពស់បំផុតគឺ ឥណទានសំណង់ជាមួយនឹង អនុបាតចំនួន ១៩,៧%។ ការកើនឡើងដែលច្រើនជាងគេ នៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី ៣០ថ្ងៃគឺនៅ តំបន់ឆ្នេរ ​កើនឡើង១១% ,ទន្លេសាប កើនឡើង៨% និងតំបន់ខ្ពង់រាប និងទំនាប ​កើនឡើង៧%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ន នៅតែមានគឺ ៥៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន ដែលមានកម្ចីច្រើនស្ថាប័ន នៅតែមានកម្រិតទាបដដែលត្រឹម ៣៧.៨%។

​លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា <<តម្រូវការពាក្យស្នើសុំឥណទានបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទាន លក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី​ថយចុះ១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%​>>។

លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចី ជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី៦.៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក ​៧.៧៦% ក្នុងត្រីមាសនេះ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...