លោកអនុនាវីត្រី ទៀ សុធីរដ្ឋា កូនប្រុសលោកឧត្តមនាវីឯក ទៀ សុខា ទទួលសញ្ញាបត្របញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី

Posted By: RoogRog Robot | 09-May-2024 17:47:18

2024-05-09 04:43pm

(ភ្នំពេញ)៖ លោកអនុនាវីត្រី ទៀ សុធីរដ្ឋា ជាកូនប្រុសលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក ដែលជាសិក្ខាកាមម្នាក់តំណាងឲ្យកងទ័ពជើងទឹកកម្ពុជានោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានទទួល សញ្ញាបត្របញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី (New entry officer course) នៅHMAS Creswell, Jervis Bay NSW ប្រទេសអូស្ត្រាលី។

ក្រោយបញ្ចប់ការសិក្សាវគ្គនាទាហានចូលថ្មីនេះ លោកអនុនាវីត្រី ទៀ សុធីរដ្ឋា នឹងបន្តចូលសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ និងការអនុវត្តផ្ទាល់លើនាវា (Maritime warfare officer course) នៅថ្ងៃទី២០ ខែឧសភា ខាងមុខ នៅHMAS Waston, Waston Bay, NSW អូស្ត្រាលី។

ក្នុងនាមជាឪពុកម្នាក់, លោកឧត្តមនាវីឯក ទៀ សុខា បានបង្ហាញអារម្មណ៍រីករាយ៉ាងខ្លាំង ចំពោះលទ្ធផលដ៏ល្អរបស់កូនប្រុស។

លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា <<អបអរសាទរ កូនប្រុសជាទីស្រលាញ់ ក្នុងឱកាសទទួលបានសញ្ញាបត្រ បញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី (NEOC) នៅHMAS Creswell, Jervis Bay NSW ប្រទេសអូស្ត្រាលី និងបន្តសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ (MWOC) និងការអនុវត្តផ្ទាល់លើនាវា តំណាងអោយកងទ័ពជើងទឹកកម្ពុជា នាពេលខាងមុខឆាប់ៗនេះ នៅHMAS Waston, Waston Bay, NSW ប្រទេសអូស្ត្រាលី>>។

ប៉ា និងម៉ាក់ សូមជូនពរកូនមានសុខភាពល្អ ជួបតែសំណាងល្អ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងការសិក្សា៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...