លោកស្រី Peng Liyuan និងលោកស្រី Tamara ភរិយាលោក Vucic ប្រធានាធិបតីស៊ែប៊ីអញ្ជើញទៅទស្សនកិច្ច នៅសារមន្ទីរជាតិស៊ែប៊ី

Posted By: RoogRog Robot | 09-May-2024 17:41:01

2024-05-09 04:37pm

(ប៉េកាំង)៖ រសៀលថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្រុង Belgrade លោកស្រី Peng Liyuan ភរិយាលោក Xi Jinping និងលោកស្រី Tamara ភរិយាលោក Vucic ប្រធានាធិបតីស៊ែប៊ីបានទៅទស្សនកិច្ច នៅសារមន្ទីរជាតិស៊ែប៊ី តាមការអញ្ជើញ។

ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាទស្សនាការតាំងពិព័រណ៍គំនូរឆ្នើម។ លោកស្រី Peng Liyuan បានថ្លែងថា សារមន្ទីរជាតិស៊ែប៊ី មានប្រវត្តិសាស្រ្តយូរអង្វែង មានវត្ថុបុរាណច្រើនបែបយ៉ាង ហើយស្នាដៃគំនូរល្អៗពោរពេញទៅដោយមនោសញ្ចេតនា។ សារមន្ទីរមិនត្រឹមតែជាបង្អួចមួយ សម្រាប់ការអភិរក្ស និងតាំងបង្ហាញវត្ថុបុរាណប៉ុណ្ណោះទេ ហើយក៏វិមានសម្រាប់ផ្សព្វផ្សាយពីអរិយធម៌ផងដែរ។ រំពឹងទុកភាគីទាំងពីរចិននិងស៊ែប៊ីអាចបង្កើន ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការខាងវប្បធម៌ ក្នុងន័យរួមគ្នាកសាងស្ពាន សម្រាប់កិច្ចសន្ទនាខាងអរិយធម៌។

ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាទស្សនាការបង្ហាញស្នាដៃសិប្បកម្មប្រពៃណី ដូចជាតម្បាញរបស់ស្ត្រីស៊ែប៊ីជាដើម ព្រមទាំងបានសំណោះសំណាល ជាមួយសិប្បករទាំងឡាយយ៉ាងស្និទ្ធស្នាលផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...