សកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្រោមប្រធានបទ «ចិននិងស៊ែប៊ីរាប់អានគ្នាដូចអ្នកជិតខាង ទោះស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ» បានរៀបចំធ្វើនៅក្រុង Belgrade

Posted By: RoogRog Robot | 09-May-2024 17:30:31

2024-05-09 04:24pm

(ប៉េកាំង)៖ ក្នុងអំឡុងពេលដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស៊ែប៊ី កាលពីថ្ងៃទី៧ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិស៊ែប៊ីបានរួមគ្នារៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនក្រោមប្រធានបទ “ចិននិងស៊ែប៊ីរាប់អានគ្នាដូចអ្នកជិតខាង ទោះស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ”នៅក្រុង Belgrade ។ លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឱ្យសកម្មភាពនេះទទួលបាន ជោគជ័យដោយគាប់ប្រសើរ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រព័ន្ធសារព័ត៌មានសំខាន់ៗ ជាច្រើនរបស់ស៊ែប៊ី សហការថតនិងចាក់ផ្សាយភាពយន្តឯកសារជាច្រើន និងរួមគ្នារៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មាន ដូចជាពិព័រណ៍និងការចាក់បញ្ចាំងនៃ “រដូវកាលភាពយន្តឯកសារចិន” នៅស៊ែប៊ីជាដើម ។ ជំហានក្រោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ជាមួយស្ថាប័នពាក់ព័ន្ធ របស់ស៊ែប៊ី។ រំពឹងថា អាចពង្រីកផ្លូវផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ថែមមួយកម្រិតទៀត ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី ក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...