បុរសចិត្ដខ្លាំង២នាក់ ខឹងប្រពន្ធដូចគ្នា, ម្នាក់ចាក់ក និងម្នាក់ទៀតចាក់ពោះខ្លួនឯង

Posted By: RoogRog Robot | 08-May-2024 18:38:18

2024-05-08 05:32pm

(ភ្នំពេញ)៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានប្រើប្រាស់គ្រឿងញៀន ដល់កម្រិតបែកថ្នាំ ហើយមានទំនាស់ជាមួយប្រពន្ធ ក៏បានយកកូនកន្រ្តៃចាក់-ក ខ្លួនឯង បណ្ដាលឲ្យរងរបួសហូរឈាមជោគខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត៥ល្ងាចនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសនោះឈ្មោះសុខ ចាន់ដារិទ្ធ អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្នុងភូមិកើតហេតុ រងរបួសរយះ បំពង់ក ចំណែកនាងជាប្រពន្ធ នៅពេលប្ដីរករឿងបែបនេះ ក៏បានជិះម៉ូតូគេចចេញទៅបាត់។ បុរសនេះ បានរករឿងឈ្លោះប្រពន្ធ និងអុកឡុកក្រុមគ្រួសារជាញឹកញាប់ ដោយសារតែគាត់ប្រើប្រាស់ថ្នាំញៀននេះ។

នៅថ្ងៃកើតហេតុ គាត់បានឈ្លោះជាមួយប្រពន្ធម្ដងទៀត ពេលនោះស្រ្តីជាប្រពន្ធ ខណៈដែលប្ដីរករឿងបែបនេះ ក៏បានជិះម៉ូតូគេចចេញទៅបាត់។ ហើយបុរសនេះ ក៏យកកូន កន្រ្តៃចាក់បំពង់ ក ខ្លួនឯង បណ្ដាលឲ្យរងរបួសហូរឈាមភ្លាមតែម្ដង។ បន្ទាប់មកអត់បានទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសនោះទេ ក៏បានបើកម៉ូតូកង់បីចេញពីផ្ទះទាំងរបួស តាមរកប្រពន្ធ។

ប៉ុន្តែពេលទៅដល់ក្នុងភូមិព្រៃព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូកង់បីខូច បុរសនេះ បានទុកម៉ូតូកង់បីចោលនៅតាមផ្លូវ រួចបានដើរត្រលប់ទៅផ្ទះវិញទាំងរបួសឈាមជោគខ្លួន។ ពេលនោះ បានធ្វើឲ្យប្រជាពលរដ្ឋនៅភូមិព្រៃព្រីងខាងជើង មានការភ្ញាក់ផ្អើល ហើយក៏បានរាយការណ៍ ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យទីសួរនាំ។

ខណៈនោះនគរបាលក៏ពុំទាន់ដឹងថា បុរសនេះមានរឿងអ្វីដែរ ក៏បានធ្វើការសាកសួរ ហើយបុរសនេះ ឆ្លើយរវើរវាយមិនសូវបានសាច់ការឡើយ បន្ទាប់មកនគរបាល ក៏បានទាក់ទងទៅកាន់ក្រុមគ្រួសារ ទើបដឹងថាបុរសនេះញៀនថ្នាំនិងឈ្លោះជាមួយប្រពន្ធហើយចាក់ ក ខ្លួនឯង។

ដោយឡែក មួយករណីទៀត បុរសម្នាក់ បានយកកាំបិតចុងស្រួចចាក់ពោះខ្លួនឯង ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនស្លាប់ ហើយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងប្រពន្ធ និងបងប្អូន ស្ដីបន្ទោសរឿងអត់ខំប្រឹងធ្វើការ។ បន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បី ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពហុព្យាបាលឡាំប៊ុនថន ស្ថិតនៅជិតផ្សារជម្ពូវ័ន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅឈាបនដ្ឋានវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសនោះឈ្មោះ ពុធ សីហា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើត នៅក្រុងដូនកែវ ខេត្តតាកែវ។ នេះគឺជាលើកទី២ហើយ ដែលបុរសនេះប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងបែបនេះ ដោយកន្លងមកធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន ម្តងមកហើយ តែបានបងប្អូនជួយទាន់ពេល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសនេះត្រូវបានប្រពន្ធ និងបងប្អូនស្តីបន្ទោស រឿងមិនខំប្រឹងធ្វើការងារ ជាហេតុធ្វើឲ្យគាត់តូចចិត្តតូចថ្លើម រហូតឈានដល់ឈ្លោះទាស់ ជាមួយប្រពន្ធថែមទៀត។

ក្រោយមកគាត់ ក៏បានបានជិះម៉ូតូម៉ាកហុងដាឌ្រីមស១២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JI-4463 មួយគ្រឿងចូលទៅកាន់ឈាបនដ្ឋាន វត្តជម្ពូវ័នចយកកូនកាំបិតចុងស្រួចចាក់ពោះខ្លួនឯង ច្រើនកាំបិត ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់។

ប្រភពខាងលើ បានឲ្យដឹងថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករសំណង់ និងព្រះសង្ឃក្នុងវត្ត ចំណែកក្រុមគ្រួសារបងប្អូនសាច់ញាតិ ក៏បានទៅដល់ភ្លាមៗ និងបានដឹកបុរសនេះ តាមម៉ូតូកង់បីយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពហុព្យាបាលឯកជនមួយនៅជិតនោះ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...