Fresh News បើកវគ្គសិក្សាថ្មីលើ «ជំនាញថតរូប» ជំនាន់ទី៤, សូមចុះឈ្មោះចូលរៀនឥឡូវនេះ !

Posted By: RoogRog Robot | 08-May-2024 14:44:24

2024-05-08 01:42pm

(ភ្នំពេញ)៖ វគ្គសិក្សាថ្មីលើ <<ជំនាញថតរូប>> ជំនាន់ទី៤ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានចាប់ផ្ដើមចុះឈ្មោះពីថ្ងៃនេះតទៅ ហើយនឹងចូលរៀន នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ វគ្គបណ្ដុះបណ្ដាលនេះ មានការបង្ហាត់បង្ហាញដោយផ្ទាល់ពី លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ។

ការសិក្សាលើ <<ជំនាញថតរូប>> ជំនាន់ទី៤ ផ្ដោតសំខាន់ទៅលើ របៀបថតរូបអាជីពក្នុងវិស័យសារព័ត៌មាន ដោយប្រើប្រាស់កាមេរ៉ាទំនើប និងបច្ចេកទេសថតរូបដោយប្រើ Smartphone ឲ្យមានគុណភាព។ ការសិក្សានឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង២ ដល់ម៉ោង ៤រសៀល។

លោក ហេង ស៊ីនិត្យ បានបញ្ជាក់ថា៖ <<ការថតរូប បានក្លាយទៅជារឿងចាំបាច់មួយនាសម័យទំនើបនេះ ជាពិសេសគ្រប់ស្ថាប័នរដ្ឋ និងឯកជន ដែលត្រូវមានអ្នកជំនាញថតរូប សម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ រូបដែលត្រឹមត្រូវ ប្រកបដោយគុណភាព នឹងបង្កើនតម្លៃបន្ថែម មានអត្ថន័យ ហើយទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន>>។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC កំពុងដំណើរការវគ្គសិក្សាជាច្រើន ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានជំនាញសរសេរដំណឹងក្តៅ បទយកការណ៍ ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនាញថតរូបជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTCTel: 089 960 090Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈTel: 092 322 334Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTCTel: 012 876 948Telegram: https://t.me/rinmanikafn


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...