សាធារណជនចំនួនជិត ១៨ម៉ឺននាក់ ទទួលបានចំណេះដឹងគ្រឿងញៀន ពីកងរាជអាវុធខេត្តតាកែវ

Posted By: RoogRog Robot | 08-May-2024 12:44:53

2024-05-08 11:39am

(តាកែវ)៖ នៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ សាធារណជនចំនួន ១៧,៥៥០នាក់ ទទួលបានព័ត៌មានអប់រំពីបញ្ហាគ្រឿងញៀនក្នុងកម្មវិធីសប្បុរសធម៌ របស់កងរាជអាវុធហត្ថខេត្តតាកែវចែកទឹកសុទ្ធមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋទាំង១៣គោលដៅ (ក្រុង/ស្រុកទាំង ១០) ក្នុងខេត្តតាកែវ។

ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តមសេនីយ៍ត្រី សេង មហា ក្នុងឱកាសនោះវរសេនីយ៍ឯក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវទទួលការងារគ្រឿងញៀន បានថ្លែងថា កងរាជអាវុធហត្ថខេត្តតែងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលតាំងពីលើកទី១ ដល់លើកទី៩ នេះតាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំង៥ ក្នុងនោះវិធានការអប់រំ គឺយើងតែបានធ្វើជាប់ជាប្រចាំតាមរយ:ការផ្ញើសារនៅតាមកម្មវិធីប្រគំតន្រ្តី ការសម្តែងសិល្បៈ កីឡា និងចែកខិតបណ្ណចំណេះដឹងពីគ្រឿងញៀនដូចដែលយើងទាំងអស់គ្នាបានរួមគ្នាធ្វើនៅពេលនេះ <<ប្រជាពលរដ្ឋគ្រប់រូបដើម្បីមានសុខភាពល្អ អនាគតល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន>>។

ក្នុងនាមឯកឧត្តម អភិបាលខេត្តលោក យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានបន្ថែមថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់ ហើយការចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគឺជាការងារសំខាន់ចាំបាច់ណាស់ព្រោះថា ប្រជាពលរដ្ឋបានយល់ដឹង <<គាត់នឹងមិនប្រើប្រាស់ ពេលនោះទីផ្សារគ្រឿងញៀននិងរួមតូចឈានទៅលុបបាត់>>។

ទន្ទឹមនឹងនេះលោកសូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធខេត្តតាកែវ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលរួមកិច្ចសហការឱ្យកម្មវិធីនេះដំណើការបានរលូនជោគជ័យ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធបានចុះចែកទឹកសុទ្ធចំនួន៣៨,៦១៦ដប ដល់ប្រជាពលរដ្ឋចំនួន ១៥,៣៧៤នាក់ និងសិស្សានុសិស្សចំនួន ២៣,២៤២នាក់៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...