ដើម្បីសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន ពលរដ្ឋគ្រប់រូបរួមគ្នាតម្លើង App Nodrug ដើម្បីរាយការណ៍ និងទទួលបានការដោះស្រាយកង្វល់

Posted By: RoogRog Robot | 07-May-2024 22:45:48

2024-05-07 09:39pm

(បាត់ដំបង)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ទ ទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយ:ការរាយការណ៍ផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋបញ្ហាគ្រឿងញៀនក្នុងកម្មវិធីទូរសព្ទ App Nodrug នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានទទួលការឆ្លើយតបក្នុងនោះជនសង្ស័យក្នុងករណីគ្រឿងញៀនចំនួន១០នាក់ ស្រីចំនួន ០២នាក់ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន រកឃើញលទ្ធផលវិជ្ជមាន( ) ទាំងអស់ ហើយបញ្ជូនទៅនីតិវិធីតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា ការតម្លើងកម្មវិធីទូរសព្ទ App Nodrug https://nodrugsnacd.com/download គឺពិតជាផ្តល់ឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរាយការណ៍ដើម្បីជួយអន្តរាគមន៍បានទាន់ពេលនូវករណីគ្រឿងញៀនក្នុងមូលដ្ឋានសហគមន៍ដែលពួកគាត់រស់នៅ "ទីណាគ្មានការជក់ នឹងគ្មានការជួញទេ"។

សូមបញ្ជាក់ថា រាល់ការរាយការណ៍តាមកម្មវិធីទូរស័ព្ទ App Nodrug របស់លោកអ្នកត្រូវបានរក្សាការសម្ងាត់បំផុត៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...