ពិព័រណ៍សិល្បៈចិនក្រោមចំណងជើងថា «ពីប៉េកាំងដល់ប៉ារីស៖ ដំណើរអូឡាំពិករបស់សិល្បករចិននិងបារាំង» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉ារីស

Posted By: RoogRog Robot | 07-May-2024 17:48:56

2024-05-07 04:41pm

(ប៉េកាំង)៖ ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង នៅថ្ងៃទី ៦ ខែឧសភា ពិព័រណ៍សិល្បៈចិ នក្រោមចំណងជើងថា “ពីប៉េកាំងដល់ប៉ារីស៖ដំណើរអូឡាំពិករបស់សិល្បករចិននិងបារាំង”ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គណៈកម្មាធិការជាតិអូឡាំពិកនិងកីឡារបស់ប្រទេសបារាំង សហព័ន្ធកីឡាបាល់ទាត់អាជីព របស់បារាំង និងស្ថាប័នសិល្បៈជាច្រើន របស់ប្រទេសបារាំង បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌល L'hôtel des Invalides នៃក្រុងប៉ារីស។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ពិព័រណ៍សិល្បៈទ្រង់ទ្រាយធំលើកនេះរួមទាំងអស់ បានតាំងបង្ហាញវត្ថុសិល្បៈដែលជាស្នាដៃល្អៗចំនួនជាង ២ រយដែលបានបង្ហាញឱ្យឃើញនូវផ្លែផ្កានៃវិស័យសិល្បៈ ក្នុងដំណើរកសាងអរិយធម៌ទំនើបរបស់ប្រជាជាតិចិន។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងរួមសហការជាមួយដៃគូបារាំង រួមចំណែកក្នុងការបន្តវេនចំណងមិត្តភាព របស់ជនជាតិដ៏មហិមាទាំងពីរចិននិងបារាំង តាមរយៈការច្នៃប្រឌិតថ្មីនិងការបន្សីគ្នានៃ “គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា” ដើម្បីរួមចំណែកក្នុងការជំរុញវឌ្ឍនភាព នៃអរិយធម៌មនុស្សជាតិ សន្តិភាពនិងការអភិវឌ្ឍ របស់សកលលោក ក៏ដូចជាការបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...