បទវិភាគ៖នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា «សេដ្ឋកិច្ចចិនបានឡើងដល់កំពូល» ដែលឃោសនាបំប៉ោងដោយ ឥស្សរជនប៉ែកខាងលិចមួយចំនួន នឹងត្រូវលាតត្រដាងដោយឯកឯង

Posted By: RoogRog Robot | 07-May-2024 17:43:41

2024-05-07 04:39pm

(ប៉េកាំង)៖ នៅថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ “១ឧសភា” ដែលទើបកន្លងផុតទៅ “ប្រទេសចិនចល័ត”ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីមតិអន្តរជាតិ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជា《កាសែត Nikkei 》របស់ជប៉ុនជាដើមយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ទិវា១ ឧសភា ជាសក្ខីភាពបញ្ជាក់ពីនិន្នាការដ៏ល្អប្រសើរនៃសេដ្ឋកិច្ចរបស់ចិន។

យោងតាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសឱ្យដឹងថា នៅថ្ងៃឈប់សម្រាកទិវា១ឧសភាឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិន សរុបគឺ២៩៥លាននាក់ ដែលកើនឡើង៧,៦ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ ការចំណាយសរុបរបស់អ្នកទេសចរ ក្នុងស្រុកចិនមានចំនួន១សែន ៦ម៉ឺន ៦ពាន់ ៨៩០លានយាន់ប្រាក់ចិន ដែលកើនឡើង១២,៧ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន។ ក្នុងនោះ ការធ្វើទេសចរណ៍នៅតាមស្រុកនានា ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ទីក្រុងដែលទទួលការពេញនិយមបានដាក់ចេញគម្រោងទេសចរណ៍ថ្មី ហើយសកម្មភាពដកបទពិសោធន៍វប្បធម៌ដូចជា ភាពទាន់សម័យដែលមានរចនាបថចិនជាដើម ទទួលបានការពេញនិយមណាស់ ដែលក្លាយជាលក្ខណៈពិសេសថ្មី នៃការធ្វើទេសចរណ៍នៅថ្ងៃឈប់សម្រាក ហើយក៏បង្ហាញពីការលើកកម្ពស់លំដាប់ថ្នាក់ នៃតម្រូវការខាងការប្រើប្រាស់របស់ ប្រជាជនចិនផងដែរ។

ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងការរៀបចំឡើងវិញនៃខ្សែផ្លូវហោះហើរ ការអនុវត្តវិធានការដែលផ្តល់ភាពងាយស្រួល ដល់ការចូលដែននិងការកើនឡើងនៃប្រទេស ដែលលើកលែងទិដ្ឋាការទៅវិញទៅមក ទេសចរណ៍ចេញចូលដែនរបស់ចិន បានស្តារឡើងវិញយ៉ាងឆាប់រហ័ស។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេល ថ្ងៃឈប់សម្រាក ទិវា១ឧសភា អ្នកទេសចរចិនបានទៅដើរលេងកម្សាន្ត នៅទីក្រុងជាង១០០០នៅទូទាំងពិភពលោក ដែលបានជំរុញដល់ ការស្តារឡើងវិញ នៃការប្រើប្រាស់នៅតំបន់នានាទូទាំងពិភពលោក ។ ក្នុងនោះ ចំនួនអ្នកទេសចរមកពីប្រទេសដែលលើកលែង ទិដ្ឋាការទៅវិញទៅមក ជាមួយប្រទេសចិន បានកើនឡើងយ៉ាងលេចធ្លោ។ ពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីគុយបាប្រកាសអនុវត្តលើកលែង ទិដ្ឋាការចំពោះប្រជាពលរដ្ឋចិន ដែលចូលដែនគុយបា ជារៀងរាល់ថ្ងៃ ចំនួនស្វែងរកពាក្យអំពីសណ្ឋាគារគុយបា និងសំបុត្រយន្តហោះជាដើមលើ វេទិកាទេសចរណ៍ចិន បានកើនឡើងលើសពី៤០ភាគរយ បើប្រៀបធៀបនឹងមួយថ្ងៃមុន។

នៅពីក្រោយទិន្នន័យដ៏លេចធ្លោមួយចំនួន ជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ភាគីនានា។ ចាប់ពីចូលឆ្នាំនេះមក ចិនបានដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់ជំរុញការប្រើប្រាស់។ ក្រសួងពាណិជ្ជកម្មចិនក៏បានកំណត់ឆ្នាំនេះថា ជា “ឆ្នាំជំរុញការប្រើប្រាស់”ដែរ ហើយរៀបចំសកម្មភាពបន្ទាប់បន្សំជាច្រើនលើក។ ប្រការនេះបានបំពេញតាម តម្រូវការខាងការប្រើប្រាស់ របស់អ្នកផងទាំងពួងដែលមានច្រើនបែបយ៉ាង និងប្រកបដោយគុណភាពខ្ពស់ ថែមទាំងក៏ជំរុញ កម្លាំងចលករផ្ទៃក្នុង នៃទីផ្សារ ប្រើប្រាស់របស់ចិនថែមមួយកម្រិតទៀតដែរ។ តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា អត្រារួមចំណែកនៃការប្រើប្រាស់ចំពោះ កំណើនសេដ្ឋកិច្ចរបស់ចិននៅត្រីមាសទីមួយ បានឡើងដល់៧៣,៧ភាគរយ។ ទន្ទឹមនឹងប្រទេសចិនពូនជ្រំការប្រើប្រាស់បែបថ្មី ថែមមួយកម្រិតទៀតនៅពេលអនាគត ទីផ្សារប្រើប្រាស់ប្រភេទថ្មី ដូចជាការប្រើប្រាស់ឌីជីថល ការប្រើប្រាស់បៃតងនិងការប្រើប្រាស់ សុខភាពជាដើមនឹងមានកំណើន ហើយការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏នឹងទទួលបានកម្លាំងចលករថ្មីដែរ។

ទិន្នន័យប្រើប្រាស់ជាច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវា១ ឧសភា គឺលើសពីការប៉ាន់ប្រមាណដែលបានបង្ហាញពី សក្តានុពលនិងកម្លាំងរស់រវើក នៃសេដ្ឋកិច្ចរបស់ចិន។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិបាននាំគ្នាដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ។ តាមការប៉ាន់ប្រមាណ នៃធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ចិននឹងរួមចំណែកកំណើន ៤៦ភាគរយនៃអង្គភាពសេដ្ឋកិច្ច ដែលកំពុងអភិវឌ្ឍន៍របស់អាស៊ី ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៥។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់អាមេរិកបានព្យាករណ៍ថា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ក្នុងសកម្មភាពសេដ្ឋកិច្ច បង្កើតថ្មីនៅទូទាំងពិភពលោក អត្រារបស់ចិនប្រហែលជា២១ភាគរយ ។ នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិនបានឡើងដល់កំពូល” ដែលឃោសនាបំប៉ោងដោយឥស្សរជនប៉ែកខាងលិចមួយចំនួន នឹងត្រូវលាតត្រដាងដោយឯកឯង។

ពីការបំពេញទស្សនកិច្ចជាញឹកញយនៅប្រទេសចិន របស់មន្ត្រីជាន់ខ្ពស់នៃសហគ្រាសពហុជាតិ ដល់ការនាំគ្នាទៅបង្កើតរោងចក្រថ្មី នៅប្រទេសចិនរបស់ សហគ្រាសបរទេស ប្រការទាំងនេះសុទ្ធតែបញ្ជាក់ពី កម្លាំងទាក់ទាញនៃទីផ្សាររបស់ចិន ក៏ដូចជាបញ្ជាក់ថា និន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរនិងស្ថិរភាព ក្នុងរយៈពេលយូរនឹងមិនកែប្រែឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...