លោកស្រី Peng Liyuan និងលោកស្រី Brigitte ភរិយារបស់ប្រធានាធិបតីបារាំង អញ្ជើញទស្សនកិច្ចនៅសារមន្ទីរ Orsay

Posted By: RoogRog Robot | 07-May-2024 17:20:36

2024-05-07 04:17pm

(ប៉េកាំង)៖ រសៀលថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្រុងប៉ារីស លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Brigitte ភរិយារបស់លោក Macron ប្រធានាធិបតីបារាំងបានរួមគ្នា ធ្វើទស្សនកិច្ចនៅសារមន្ទីរ Orsay តាមការអញ្ជើញ។

លោកស្រី Peng Liyuan បានថ្លែងថា ប្រជាជននៃប្រទេសទាំងពីរចិននិងបារាំង សុទ្ធតែស្រឡាញ់សិល្បៈគំនូរ រំពឹងទុកភាគីយើងទាំងពីរ អាចធ្វើការផ្លាស់ប្តូរឱ្យបានកាន់តែច្រើន ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ បានចាប់អារម្មណ៍កាន់តែច្រើនពីភាពទាក់ទាញ នៃវប្បធម៌រវាងគ្នានិងគ្នា បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។ សង្ឃឹមថា សិល្បករនៃប្រទេសទាំងពីរអាចបង្កើនការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នា បំផុសគំនិតគ្នាទៅវិញទៅមកដើម្បីបង្កើត ស្នាដៃសិល្បៈកាន់តែច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...