សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ប្រារព្ធធ្វើនៅទីក្រុងប៉ារីស

Posted By: RoogRog Robot | 07-May-2024 17:02:47

2024-05-07 03:59pm

(ប៉េកាំង)៖ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរ ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានដាក់ចេញវណ្ណកម្មភាពយន្តដ៏ឆ្នើមជាច្រើន ដែលសហការផលិតដោយចិននិងបារាំង និងផលិតផលប្រព័ន្ធសារព័ត៌មានចម្រុះ ព្រមទាំងបានចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយ ស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុប។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្នុងរយៈពេល ៦០ ឆ្នាំបន្ទាប់ពីចិននិងបារាំងបង្កើត ទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានបង្កើត "ស្មារតីចិន-បារាំង" ដែលប្រកបដោយភាពឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ ការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ដោយឈរលើចំណុចប្រសព្វប្រវត្តិសាស្ត្រនៃខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តចំណងមិត្តភាពរវាង ចិននិងបារាំងដែលបានចាប់ដៃគ្នារីកចម្រើន ទៅមុខក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកជាមួយមិត្តបារាំងតទៅទៀត តាមរយៈការផ្សព្វផ្សាយចម្រុះស្តីពី "គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា"៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...