ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក យូ សារុំ ចំពោះមរណភាពឧបាសក លឹម យីវ ត្រូវជាឪពុកក្មេករបស់លោកឧត្តមសេនីយ៍ឯក

Posted By: RoogRog Robot | 06-May-2024 22:59:15

2024-05-06 09:52pm

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា បានផ្ញើសាររំលែកទុក្ខជូន លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសក លឹម យីវ ត្រូវជាឪពុកក្មេករបស់លោកឧត្តមសេនីយ៍ឯក។

យើងខ្ញុំមានសេចក្តីក្រៀមក្រំក្ដុកក្ដួលក្រៃលែង ចំពោះដំណឹងមរណភាពឧបាសក លឹម យីវ ត្រូវជាឪពុកក្មេករបស់លោកឧត្តមសេនីយ៍ឯក ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៤៤នាទី ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ឧបាសក លឹម យីវ គឺជាការបាត់បង់អ្នកមានគុណ ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី ចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានចំពោះកូនៗ ឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ក្នុងឱកាសប្រកបដោយ សមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងសូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យឥតឧបមា និងចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកឧត្តមសេនីយ៍ឯក និងភរិយា ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ របស់ឧបាសក លឹម យីវ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...