ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក ចេញសេចក្តីប្រកាសព័ត៌មានរួម ជុំវិញលទ្ធផលកិច្ចប្រជុំត្រីភាគី អំពី «ការងារ​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ធនធាន​ទឹក» ជាលើកដំបូង

Posted By: RoogRog Robot | 06-May-2024 22:41:24

2024-05-06 09:36pm

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានរួម ជុំវិញលទ្ធផល កិច្ច​ប្រជុំត្រីភាគី អំពី <<ការងារ​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ធនធាន​ទឹក>> ជាលើកដំបូង នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ។

ឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស រដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំ បានព្រមព្រៀងជាគោលការណ៍ នូវចំណុចសំខាន់ចំនួន៤ រួមមាន៖

១៖ កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំង និងធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។

២៖ ប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ដើម្បីបង្ការ និងទម្លុះ នូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

៣៖ ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជា សហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក របស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា។

៤៖ ឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...