ខែឧសភា ACU បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យបណ្តឹង៥៥ និងបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំង

Posted By: RoogRog Robot | 06-May-2024 18:35:55

2024-05-06 05:30pm

(ភ្នំពេញ)៖ ក្នុងខែឧសភា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន៥៥បណ្តឹង និងបានកសាងសំណុំរឿង ០១ករណី ដែលមានជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើសសមគំនិត បំផ្លាញ គៃបំបាត់ និងបទល្មើសស្តីពី ជលផល។

លោក សយ ច័ន្ទ វិចិត្រ ឧបការី និងមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹង ក្នុងកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា៖ <<ក្រៅពីការទទួលពាក្យប្តឹងខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលមន្ត្រីចំនួន ១៩០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១០នាក់ និងមន្ត្រី ៨០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ>>។

លោក សយ ច័ន្ទ វិចិត្រ បានលើកឡើងថា ក្រៅពីការងារខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន០២លើក រួមមានទី១៖ ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យ សុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ជាលទ្ធផល អង្គភាពប្រឆាំងអំពើ ពិនិត្យឃើញថាចាប់តាំងពីការ រៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល ស្ថាពរ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ហើយស្របតាមបទប្បញ្ញត្តិនឹងគោលការណ៍នានាដែល បានដាក់ចេញ និងទី២៖ ការប្រឡងជ្រើសរើសសិស្ស អាជ្ញាសាលាជំនាន់ទី៣ ត្រឹមដំណាក់កាលសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ពិនិត្យឃើញថាបានប្រព្រឹត្តិទៅដោយរលូន និងតម្លាភាពផងដែរ មុនបន្តទៅដំណាក់កាលសម្ភាសន៍បេក្ខជនដោយផ្ទាល់មាត់នាពេលខាងមុខ។

មន្រ្តីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លើលទ្ធកម្មសាធារណៈចំនួន ១៤៨គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៤៧អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

លោក សយ ច័ន្ទ វិចិត្រ បានបន្ថែមថា លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាព និងមន្ត្រីជាន់ខ្ពស់ អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ០៣រូប ផ្សេងទៀត បានផ្តល់បទឧទ្ទេសនាមស្តីពី <<ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌>> ដល់ សិស្សវគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន២វគ្គ ដែលមានសិក្ខាកាមសរុប ១៥៨រូប នៅសាលាភូមិន្ទរដ្ឋបាល៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...