ប្រមុខចារកម្មអាមេរិក CIA ធ្វើដំណើរទៅកាន់កាតា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាបន្ទាន់ស្ដីពីសង្រ្គាមហ្កាហ្សា

Posted By: RoogRog Robot | 06-May-2024 10:48:12

2024-05-06 09:40am

(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Bill Burns ត្រូវបានរំពឹងថានឹងស្ថិតនៅក្នុងទីក្រុងដូហា ដើម្បីជួបនាយករដ្ឋមន្ត្រីកាតា ក្នុងកិច្ចពិភាក្សាបន្ទាន់មួយស្ដីពីការសម្របសម្រួលបទឈប់បាញ់ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងដែលបានដឹងកិច្ចពិភាក្សា ខាងលើ។ ប្រភពដដែលបានប្រាប់ AFP ថាលោក Burns កំពុងធ្វើស្ថិតនៅតាមផ្លូវធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសកាតា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al-Thani ថាតើកិច្ចចរចាស្ដីពីបទឈប់បាញ់នៅតែមានក្ដីសង្ឃឹមទៀតដែរឬទេ បន្ទាប់ពីកិច្ចចរចាក្នុងទីក្រុងគែរ មិនទាន់អាចសម្រេចបានលទ្ធផលអ្វីនោះទេ។

គួរបញ្ជាក់ថា កិច្ចចរចាជុំចុងក្រោយរវាងក្រុមអ្នកសម្របសម្រួល និងគណៈប្រតិភូរបស់ក្រុមហាម៉ាស ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីបកាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា បានបិទបញ្ចប់ទៅដោយមិនមានលទ្ធផលអ្វីទាំងអស់ ខណៈអ៉ីស្រាអែល និងហាម៉ាសបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកចំពោះបរាជ័យនេះ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...