តំណាងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសសមាសភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស្រុកកំចាយមារ ខេត្តព្រៃវែង និងពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ៣៥៣នាក់

Posted By: RoogRog Robot | 05-May-2024 18:33:09

2024-05-05 05:28pm

(ព្រៃវែង)៖ ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ លោក សរ សិទ្ធិ អនុប្រធានទី១ ទទួលជួយការងាររួមតំណាងនាយឧត្តមសេនីយ៍ ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ អញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តស្រុកកំចាយមារ។

នាឱកាសដ៏វិសេសវិសាលនោះលោក សរ សិទ្ធិ មានប្រសាសន៍ថា គោលបំណងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលក្នុងនោះ វិស័យសុខាភិបាល ស្ថិតក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស ដោយនៅក្នុងមុំទី៣ បានកំណត់អំពីការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ស្របតាមយុទ្ធសាស្រ្តនេះ ក្រសួងសុខាភិបាល ក៏បានខិតខំក្នុងការបង្ខិតសេវាសុខាភិបាល ការថែទាំសុខភាពប្រកបដោយ គុណភាព ដើម្បីឱ្យបានទៅដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ចាស់ជរាគ្មានទីពឹង ជនក្រីក្រ ដើម្បីទទួលបាននូវការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ ក៏មានការពិនិត្យ និងព្យាបាល ជូនដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាឃុំ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង សរុប ៣៥៣នាក់ផងដែរ។

ការផ្តល់នូវសេវាសុខភាពទៅដល់មូលដ្ឋាន និងតំបន់ដាច់ស្រយាលនេះ គឺជាការសងគុណ នឹងដឹងគុណ ដល់លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលតែងតែផ្តល់ការគោរពស្រឡាញ់ និងគាំទ្រ ដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបជូនថា លោក ម៉ី ប៊ុនរ៉ុង ជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានដាក់ចេញនូវផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ដោយជួយពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំង ១៦ឃុំ ស្ថិតក្នុងស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...