សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ប្ដេជ្ញាគៀងគរវិនិយោគិនពីក្រៅប្រទេស ឲ្យចូលមកវិនិយោគនៅកម្ពុជា

Posted By: RoogRog Robot | 05-May-2024 12:54:30

2024-05-05 11:52am

(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំកិច្ចប្រជុំជាលើកដំបូង ជាមួយនឹងសមាជិករបស់សមាគម ដើម្បីបង្ហាញអំពីគោលបំណង នៃការបង្កើតសមាគម និងអត្ថប្រយោជន៍ ក្នុងការចូលជាសមាជិក របស់សមាគម។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ង៉ែត រស្មី អគ្គលេខាធិការ នៃសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានឲ្យដឹងថា ការបង្កើតសមាគមនេះឡើង ដោយសម្លឹងថា នាពេលបច្ចុប្បន្ននេះ គឺជាពេលវេលាមួយដ៏ល្អ ក្នុងការគៀងគរវិនិយោគិនពីក្រៅប្រទេស ឲ្យចូលមកវិនិយោគ ហើយសមាគម គឺដើរតាមការណែនាំ របស់រាជរដ្ឋាភិបាល។

អគ្គលេខាធិការ នៃសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានបញ្ជាក់ថា សមាគមផ្ដោតសំខាន់ លើ៣ចំណុចធំៗរួមមាន៖

ទី១៖ សមាគម ដើរតាមការណែនាំរបស់រាជរដ្ឋាភិបាល ហើយសមាគមគៀងគរនូវពាណិជ្ជករ ចូលមកជាសមាជិករបស់សមាគម។ សមាជិក ដែលចូលរួម នឹងបានយល់ដឹងពីចំណេះដឹង ផ្នែកប្រព័ន្ធច្បាប់ និងផ្នែកពន្ធ។ទី២៖ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នឹងគៀងគរពាណិជ្ជករវិនិយោគិនពីក្រៅប្រទេស ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ទី៣៖ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នឹងគៀងគរយុវជន ឬក៏ពាណិជ្ជករ ដែលមានត្រកូល <<លីន>> មកចូលរួមជាមួយសមាគម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង អាជីវកម្ម។

លោក ង៉ែត រស្មី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានត្រកូល <<លីន>> ឬក៏មិនមានត្រកូល <<លីន>> ជាអាជីករ ពាណិជ្ជករ ចុះបញ្ជី ឬក៏មិនចុះបញ្ជី ធុនតូច ធុនមធ្យម ធុនកណ្ដាល មកចូលរួមជាមួយសមាគម ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលសមាគមផ្ដល់ជូន។

សូមជម្រាបថា សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានចុះបញ្ជីរួចរាល់ហើយ កាលពីខែមេសា ឆ្នាំ២០២៤។ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា គឺជាសមាគម ដែលមិនស្វែងរកប្រាក់ចំណេញ។ សមាគមនេះ ជាសាខារបស់សភាពាណិជ្ជកម្មត្រកូល <<លីន>> ពិភពលោក ដែលមានសាខាជាង៥០ នៅលើពិភពលោក។

សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នឹងរៀបចំកម្មវិធីធំៗ ចំនួន២ រួមមាន៖ នៅចុងខែឧសភា ឆ្នាំ២០២៤នេះ ដោយទទួលរៀបចំ ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា របស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក ចំនួន២០រូប និងវិនិយោគិនលំដាប់កំពូលមួយចំនួន នៃប្រទេសម៉ាឡេស៊ី និងរៀបចំមហាសន្និបាត សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រចាំឆ្នាំ នៅខែវិច្ឆិកា ឆ្នាំ២០២៤៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...