«ដើម្បីបង្ហាញការគាំទ្រ» ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានបោះជំរុំនៅទូទាំងសកលវិទ្យាល័យអូស្ត្រាលី

Posted By: RoogRog Robot | 03-May-2024 20:29:29

2024-05-03 07:25pm

(ស៊ីដនី)៖ មនុស្សរាប់រយនាក់ដែលប្រឆាំងនឹងសង្រ្គាមនៅហ្គាហ្សាស្ទ្រីប បានប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យដ៏សំខាន់មួយ របស់អូស្ត្រាលីកាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យស្ថាប័ននេះ ដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលជាចលនាបំផុសគំនិត ដោយក្រុមនិស្សិតដែលកំពុងវាយលុកសកលវិទ្យាល័យអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន សកម្មជនគាំទ្រប៉ាឡេស្ទីនបានបោះជំរុំនៅខាងក្រៅសាលធំ នៃសាកលវិទ្យាល័យស៊ីដនី ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី។ ជំរុំស្រដៀងគ្នានេះ ក៏មានដុះឡើងនៅតាមសាកលវិទ្យាល័យក្នុងទីក្រុង Melbourne ទីក្រុង Canberra និងទីក្រុងផ្សេងទៀតផងដែរ។

ប៉ុន្តែមិនដូចនៅសហរដ្ឋអាមេរិកទេ ដែលប៉ូលិសបានបំបែកហ្វូងបាតុករគាំទ្រប៉ាឡេស្ទីន និងចាប់ខ្លួនមនុស្សរាប់រយនាក់ នៅតាមសាកលវិទ្យាល័យមួយចំនួននោះ ការធ្វើបាតុកម្មតវ៉ារបស់អូស្ត្រាលីមានសន្តិភាព ដោយស្ទើរតែគ្មានវត្តមានប៉ូលិស។

នៅថ្ងៃសុក្រនេះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា ដើម្បីទាមទារឱ្យសាកលវិទ្យាល័យស៊ីដនី ដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយបានបន្ទរការទាមទារដែលធ្វើឡើង ដោយនិស្សិតនៅក្នុងប្រទេសដទៃទៀត ដូចជានៅសហរដ្ឋអាមេរិក កាណាដា និងបារាំងជាដើម។

គួរជម្រាបថា អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល បានធ្វើការរិះគន់កាន់តែខ្លាំងឡើងចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលបុគ្គលិកជំនួយអូស្ត្រាលីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...