តួកគី ប្រកាសចូលរួមជាមួយអាហ្វ្រិកខាងត្បូង ក្នុងបណ្តឹងប្រឆាំងអ៉ីស្រាអែលទៅកាន់តុលាការ ICJ ជុំវិញករណីប្រល័យពូជសាសន៍

Posted By: RoogRog Robot | 02-May-2024 12:23:34

2024-05-02 11:20am

(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា តួកគីនឹងចូលរួមជាមួយប្រទេសអាហ្រ្វិកខាងត្បូង ក្នុងបណ្តឹងប្រឆាំងអ៉ីស្រាអែល នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោក Fidan បានបញ្ជាក់ថា <<នៅពេលបញ្ចប់អត្ថបទ ផ្លូវច្បាប់នៃការងាររបស់យើង យើងនឹងដាក់សេចក្តីប្រកាសអន្តរាគមផ្លូវការ នៅចំពោះមុខ ICJ ជាមួយនឹងវត្ថុបំណងនៃការអនុវត្តសេចក្តីសម្រេចផ្នែក នយោបាយបែបនេះ។ តួកគីនឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីន នៅគ្រប់កាលៈទេសៈទាំងអស់>>។

គួរបញ្ជាក់ថា កាលពីខែមករា តុលាការ ICJ បានបង្គាប់ឱ្យអ៉ីស្រាអែល ពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ ដែលអាចស្ថិតនៅក្រោមអនុសញ្ញា ប្រល័យពូជសាសន៍ និងដើម្បីធានាថាកងទ័ពរបស់ខ្លួន មិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងប៉ាឡេស្ទីន បន្ទាប់ពីអាហ្វ្រិកខាងត្បូងចោទប្រកាន់ អ៉ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...